អេសាយ 6:3-6 Khmer Standard Version (KHSV)

3. សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖«ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធគឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!»។

4. ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។

5. ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល»។

6. ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង

អេសាយ 6