6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឲ្យងើបឡើងនិងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ឲ្យវិលមកវិញប៉ុណ្ណោះទេគឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយហើយនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
7. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនិងជាព្រះដែលលោះជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកកាន់អ្នកដែលគេមើលងាយនិងអ្នកដែលមនុស្សម្នាស្អប់ខ្ពើមព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:ពេលស្ដេចទាំងឡាយឃើញអ្នកគេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរពពេលពួកមេដឹកនាំឃើញអ្នកគេនឹងនាំគ្នាក្រាបថ្វាយបង្គំគេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលបានជ្រើសរើសអ្នក។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា:នៅគ្រាដែលយើងគាប់ចិត្តយើងបានឆ្លើយតបមកអ្នកដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះយើងក៏បានជួយអ្នក។យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។យើងនឹងស្ដារស្រុកទេសឡើងវិញយើងចែកដីដែលគេបានបោះបង់ចោលឲ្យប្រជាជន
9. ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!”រួចប្រាប់អស់អ្នកនៅទីងងឹតថា“ចូរបង្ហាញខ្លួនមក!”ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្តដូចចៀមស៊ីស្មៅនៅតាមផ្លូវនិងស្វែងរកអាហារ តាមវាលស្មៅនៅលើកំពូលភ្នំ។