2. អ្នករាល់គ្នាអួតថាខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
3. យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីព្រឹត្តិការណ៍ដើមដំបូងនោះតាំងពីយូរលង់ណាស់មកហើយយើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ឲ្យអ្នករាល់គ្នាដឹងឮយើងក៏បានធ្វើឲ្យការទាំងនោះសម្រេចចេញជារូបរាងឡើងមួយរំពេចដែរ។
4. យើងដឹងថា អ្នកជាមនុស្សរឹងរូសចិត្តរបស់អ្នករឹងដូចដែកថែបហើយក្បាលអ្នករឹងដូចដែក
5. យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរយើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ដើម្បីកុំឲ្យអ្នកពោលថា“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះគឺរូបព្រះ ឬរូបដែលខ្ញុំសិតបានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
6. អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុនហើយក៏ឃើញថាកើតមានដូច្នោះមែនតើអ្នកមិនទទួលស្គាល់ទេឬ?តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹងអំពីព្រឹត្តិការណ៍ថ្មីៗទៀតដែលយើងបានគ្រោងទុកតែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។