9. គេពោលថា:«អេសាយនេះចង់បង្រៀនអ្វី?តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ប្រាប់នរណា?តើគាត់ចង់បង្ហាត់បង្រៀនកូនង៉ាដែលគេទើបនឹងផ្ដាច់ដោះកូនង៉ាដែលគេលែងឲ្យបៅនោះឬ?
10. គាត់ចេះតែពោលថា: “ក កា កិ កី…អានាងធ្វើនេះ! អានាងធ្វើនោះ!”»
11. ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូលមកកាន់ប្រជាជននេះដោយប្រើភាសាដែលពួកគេស្ដាប់មិនបានព្រះអង្គនឹងយកភាសាដទៃទៀតមកនិយាយជាមួយពួកគេ។
12. ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា“ទុកឲ្យអ្នកហត់នឿយមករកសម្រាកលំហែកាយចុះ”តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
13. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។