អេសាយ 24:6-10 Khmer Standard Version (KHSV)

6. ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសាមនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោសព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ពួក​គេ​នឹង​ត្រូវ​វិនាសហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

7. សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយបែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។

8. សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយសំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះក៏​លែង​មាន​ទៀត​ដែរ។

9. ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រាទាំង​ច្រៀង​ទៀត​ហើយស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

10. ក្រុង​ដែល​គ្មាន​មនុស្ស​នៅនឹង​ត្រូវ​រលំផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោលគ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

អេសាយ 24