3. ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នាចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះដោយអំណរសប្បាយដ៏លើសលប់។
4. នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:ចូរអរព្រះគុណព្រះអម្ចាស់ចូរប្រកាសព្រះនាមរបស់ព្រះអង្គចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គប្រាប់ប្រជាជនទាំងឡាយ។ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថាព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
5. ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុតចូរប្រកាសពីការអស្ចារ្យទាំងនេះឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!