6. ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃព្រះអង្គដាក់លំហអាកាសនៅលើផែនដីព្រះអង្គហៅទឹកសមុទ្រឲ្យមកស្រោចស្រពផែនដីព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
7. «កូនចៅអ៊ីស្រាអែលអើយយើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាងជនជាតិអេត្យូពីទេ។យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបហើយយើងក៏បាននាំជនជាតិភីលីស្ទីនចេញពីស្រុកកាប់ថោរព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
8. យើងជាព្រះជាអម្ចាស់យើងតាមមើលនគរដែលមានទោសយើងនឹងកម្ទេចនគរនេះឲ្យវិនាសបាត់ពីផែនដី។ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុបឲ្យវិនាសសូន្យទាំងស្រុងទេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ដូចគេរែងយកថ្មចេញពីអង្ករ។សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
10. មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើងនឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នាអ្នកទាំងនោះពោលថា:“ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិតឬកើតមានដល់ពួកយើងឡើយ”។