ហេប្រឺ 10:5-8 Khmer Standard Version (KHSV)

5. ហេតុ​នេះ នៅ​ពេល​ដែល​ព្រះ‌គ្រិស្ដ​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះ‌អង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ទូលបង្គំ

6. ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ

7. ដូច្នេះ ទូលបង្គំ​ពោល​ថា: បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ» ។

8. ជា​បឋម ព្រះ‌គ្រិស្ដ​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន ហើយ​ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ។

ហេប្រឺ 10