10. ពួកគេបរិភោគ តែមិនចេះឆ្អែតពួកគេប្រព្រឹត្តអំពើពេស្យាចារតែមិនបានចម្រុងចម្រើនទេដ្បិតពួកគេបោះបង់ចោលយើងដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
11. អំពើពេស្យាចារ។ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មីបាននាំពួកគេឲ្យវង្វេង។
12. ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើឲ្យទស្សន៍ទាយដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេងពួកគេប្រព្រឹត្តអំពើពេស្យាចារដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
13. ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់នៅក្រោមដើមជ្រៃ ក្រោមដើមពោធិនិងក្រោមដើមម៉ៃសាក់ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើពេស្យាចារកូនប្រសាស្រីរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើផិតក្បត់។