ហូសេ 12:5-9 Khmer Standard Version (KHSV)

5. គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវតាគាត់​បាន​ឈ្នះ​ទេវតា​នោះរួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែលគឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។

6. ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

7. ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នកចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។

8. ប្រជា‌ជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃដូច​កាណានដែរគេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។

9. អេប្រាអ៊ីម​ពោល​ថា:“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធានដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុងគឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។

ហូសេ 12