15. អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹងពិសពុលឲ្យអ្នកដទៃផឹកស្រវឹងដើម្បីមើលកេរខ្មាសរបស់គេ!
16. អ្នកមិនទទួលកិត្តិយសទេផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំងចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាសដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នកដោយឫទ្ធិបារមីរបស់ព្រះអង្គភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជាភាពអាម៉ាស់វិញ!
17. អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។អ្នកបានសម្លាប់រង្គាលហ្វូងសត្វដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!អ្នកបានបង្ហូរឈាមមនុស្សហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅស្រុកនិងក្រុងនានា។