21. នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសំលៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
22. នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសំលៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។
23. ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។
24. នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។
25. នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។
26. នាងនិយាយស្ដីប្រកបដោយប្រាជ្ញា ហើយទូន្មានគេដោយចិត្តសប្បុរស។
27. នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។
28. កូនរបស់នាងនាំគ្នាកោតសរសើរនាង រីឯស្វាមីរបស់នាងក៏លើកតម្កើងនាង ដោយពោលថា: