សុភាសិត 29:18-21 Khmer Standard Version (KHSV)

18. ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់​ទេ ប្រជា‌ជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ពិត​ជា​មាន​សុភមង្គល។

19. គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សម្ដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី ក៏​វា​មិន​ធ្វើ​តាម​ដែរ។

20. ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

21. បើ​អ្នក​ទំរើស​ខ្ញុំ​បម្រើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។

សុភាសិត 29