14. បង្កជំលោះប្រៀបបាននឹងទំលាយទំនប់ទឹក ចូរដកខ្លួនថយមុននឹងជំលោះផ្ទុះឡើង។
15. អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
16. ប្រាក់នៅក្នុងដៃមនុស្សខ្លៅគ្មានប្រយោជន៍អ្វីទេ ព្រោះទិញប្រាជ្ញាមិនបាន ដ្បិតអ្នកនោះមិនចេះគិត ពិចារណាអ្វីសោះ។
17. កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
18. អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
19. អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។