9. មនុស្សល្ងីល្ងើមិនរវីរវល់នឹងបាបរបស់ខ្លួនទេ រីឯមនុស្សទៀងត្រង់តែងតែគាប់ព្រះហឫទ័យព្រះជាម្ចាស់។
10. ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
11. ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
12. មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
13. ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។
14. មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
15. មនុស្សឆោតជឿពាក្យគេទាំងអស់ រីឯមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។
16. មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។