សុភាសិត 12:4-7 Khmer Standard Version (KHSV)

4. ភរិយា​ថ្លៃ‌ថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។

5. មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់​គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។

6. ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។

7. បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។

សុភាសិត 12