សុភាសិត 10:27-30 Khmer Standard Version (KHSV)

27. មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។

28. សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។

29. ព្រះ‌អម្ចាស់​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀង‌ត្រង់ តែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

30. មនុស្ស​សុចរិត​មិន​ត្រូវ​រង្គើ​ឡើយ រីឯ​មនុស្ស​ពាល​វិញ​ពុំ​អាច​រស់​នៅ​លើ​ផែនដី​បាន​ទេ។

សុភាសិត 10