សាស្ដា 9:2-4 Khmer Standard Version (KHSV)

2. ពួក​គេ​ត្រូវ​រង​នូវ​វាសនា​តែ​មួយ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ ទាំង​អ្នក​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ ក៏​មិន​ខុស​គ្នា​ដែរ។

3. អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។

4. ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។

សាស្ដា 9