3. ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។
4. ពេលណាអ្នកបន់ព្រះជាម្ចាស់អំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកបន់ឲ្យបានរួសរាន់ ដ្បិតព្រះអង្គមិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានបន់។
5. បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។
6. កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយបូជាចារ្យ*ថាអ្នកបានបន់ដោយច្រឡំឡើយ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ព្រោះតែពាក្យសម្ដីរបស់អ្នក ហើយព្រះអង្គរំលាយកិច្ចការដែលអ្នកបានធ្វើ។