សាស្ដា 10:5-9 Khmer Standard Version (KHSV)

5. ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។

6. ជួន​កាល​មនុស្ស​ល្ងី‌ល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូច‌តាច។

7. ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។

8. អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទំលុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។

9. អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។

សាស្ដា 10