សាការី 4:7-10 Khmer Standard Version (KHSV)

7. ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ព្រះ‌វិហារ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

9. «សូរ៉ូ‌បាបិល​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ រួច​គាត់​ក៏​បង្ហើយ​ការ​សាង​សង់​ដែរ។ ពេល​ហេតុ‌ការណ៍​នេះ​សម្រេច​ជា​រូប​រាង អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។

10. មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។«ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។

សាការី 4