6. នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។
7. កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។
8. វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសិង្ហ។
9. វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។
10. កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។
11. កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
12. លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។