វិវរណៈ 8:12-13 Khmer Standard Version (KHSV)

12. ទេវតា​ទី​បួន​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។

13. ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សត្វ​ឥន្ទ្រី​មួយ​ហើរ​កាត់​អាកាស‌វេហាស៍ ទាំង​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា: «វេទនា​ហើយ! វេទនា​ហើយ! មនុស្ស​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​វេទនា​ហើយ ព្រោះ​តែ​សំឡេង​ត្រែ​ឯ​ទៀតៗ ដែល​ទេវតា​ទាំង​បី​រូប​ហៀប​នឹង​ផ្លុំ!»។

វិវរណៈ 8