6. មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ
7. មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ
8. មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសម្គាល់។
9. ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។
10. គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។