6. ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!
7. ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថា:“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
8. ហេតុនេះ គ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។