7. លោកណូអេបានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសាស្រីរបស់លោក ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។
8. មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី
9. ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
10. ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។
11. ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
12. ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។