លោកុ‌ប្បត្តិ 46:9-14 Khmer Standard Version (KHSV)

9. កូន​ប្រុស​របស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។

10. កូន​ប្រុស​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។

11. កូន​ប្រុស​របស់​លោក​លេវី​មាន គើរ‌សុន កេហាត់ និង​ម៉្រារី។

12. កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។

13. កូន​ប្រុស​របស់​លោក​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា‌យ៉ូប និង​ស៊ីម‌រ៉ូន។

14. កូន​ប្រុស​របស់​លោក​សាប់យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។

លោកុ‌ប្បត្តិ 46