លោកុ‌ប្បត្តិ 44:10-16 Khmer Standard Version (KHSV)

10. បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

11. ពួក​គេ​ប្រញាប់‌ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។

12. អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែក‌ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ាមីន។

13. បងៗ​នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទីក្រុង​វិញ។

14. លោក​យូដា និង​បង‌ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។

15. លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។

16. លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ‌សា​ពុំ​បាន​ដែរ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។

លោកុ‌ប្បត្តិ 44