1. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ពោលគឺលោកអេដុម។
2. លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី
3. និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។
4. នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល
5. ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។