8. លោកហាម៉ោរបាននិយាយទៅកាន់លោកយ៉ាកុប និងកូនថា៖ «ស៊ីគែម កូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។
9. សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។
10. បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហសម្រាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និងទិញដីធ្លី នៅស្រុកនេះហើយ»។
11. ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។
12. សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ដាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។