លេវី‌វិន័យ 6:15-18 Khmer Standard Version (KHSV)

15. បូជា‌ចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ដ​មួយ​ក្ដាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

16. រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អើរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​ពន្លា​ជួប​ព្រះ‌អម្ចាស់។

17. មិន​ត្រូវ​ដុត​នំប៉័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែល​ព្រះ‌អម្ចាស់​យក​ចេញ​ពី​តង្វាយ​ដុត សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​ដ៏‌វិសុទ្ធ*​បំផុត ដូច​យញ្ញ‌បូជា​រំដោះ​បាប និង​យញ្ញ‌បូជា​លោះ​បាប​ដែរ។

18. មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។

លេវី‌វិន័យ 6