លេវី‌វិន័យ 13:57-59 Khmer Standard Version (KHSV)

57. ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក‌បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។

58. ពេល​ណា​គេ​បោក​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។

59. នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

លេវី‌វិន័យ 13