លូកា 1:72-75 Khmer Standard Version (KHSV)

72. ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើងហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី*ដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ

73. គឺ​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា

74. ទ្រង់​នឹង​រំដោះ​យើងឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះ‌អង្គ​បានដោយ​ឥត​ភ័យ​ខ្លាច

75. ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ*និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។

លូកា 1