រ៉ូម 11:11-14 Khmer Standard Version (KHSV)

11. ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ​បាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។

12. ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?

13. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក*​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​ប្រសើរ

14. ក្នុង​គោល​បំណង​ឲ្យ​បង‌ប្អូន​រួម​ឈាម​របស់​ខ្ញុំ​ច្រណែន ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។

រ៉ូម 11