30. និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។
31. ពួកគេជាមនុស្សល្ងីល្ងើមានចិត្តមិនទៀង ជាមនុស្សអត់ចិត្ត មិនចេះអាណិតអាសូរ។
32. ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្តបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។