យ៉ូអែល 1:13-17 Khmer Standard Version (KHSV)

13. ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវហើយ​កាន់​ទុក្ខ​ទៅ!អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈចូរ​សោក​សង្រេង​ទៅ!អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នានៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។

14. ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជននៅ​ក្នុង​ស្រុក​ទាំង​មូលឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាហើយ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយ​ទៅ!

15. ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ!ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតយាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

16. ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ពី​មុខ​ពួក​យើងហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើងក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយទៀត​ដែរ។

17. គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ជង្រុក​ស្រូវ​នៅ​ទទេឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។

យ៉ូអែល 1