យ៉ូណាស 4:5-7 Khmer Standard Version (KHSV)

5. ខណៈ​នោះ លោក​យ៉ូណាស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ លោក​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់‌ចាំ​មើល​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។

6. ពេល​នោះ ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​មាន​រុក្ខ‌ជាតិ​មួយ​ដើម ដុះ​ឡើង​ពី​លើ​លោក​យ៉ូណាស ធ្វើ​ជា​ម្លប់​ដល់​លោក ដើម្បី​កុំ​ឲ្យ​លោក​មួម៉ៅ​ត​ទៅ​ទៀត។ លោក​យ៉ូណាស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខ‌ជាតិ​នោះ​ណាស់។

7. នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។

យ៉ូណាស 4