យ៉ូណាស 2:2-6 Khmer Standard Version (KHSV)

2. នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។

3. លោក​ពោល​ថា៖«ពេល​ទូលបង្គំ​មាន​អាសន្នទូលបង្គំ​អង្វរ​រក​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។នៅ​ក្នុង​ស្ថាន​មច្ចុរាជទូលបង្គំ​ស្រែក​ហៅ​ព្រះ‌អង្គ​ជួយព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។

4. ព្រះ‌អង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រដ៏​សែន​ជ្រៅទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ព្រះ‌អង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោកមក​លើ​ទូលបង្គំ​ដែរ។

5. ទូលបង្គំ​គិត​ថា ព្រះ‌អង្គ​បាន​ដេញ​ទូលបង្គំ​ចេញឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ហើយប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រកព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ត​ទៅ​ទៀត។

6. ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំសេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំមាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។

យ៉ូណាស 2