8. រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះហើយបាក់បែកខ្ទេចខ្ទីអស់!ចូរនាំគ្នាយំស្រណោះក្រុងនេះចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វាប្រហែលជាវាអាចជាឡើងវិញបាន។
9. ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរតែវាពុំអាចជាសះស្បើយបានទេ។ដូច្នេះ ចូរបោះបង់ចោលក្រុងនេះហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាងផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
10. ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូនអំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់ជាព្រះនៃយើង។
11. ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូនហេតុនេះបានជាព្រះអង្គជំរុញស្ដេចស្រុកមេឌីឲ្យសម្រេចការនេះដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូនព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
12. ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូនចូរបន្ថែមកងយាមល្បាតចូរដាក់អ្នកយាមឲ្យឃ្លាំមើលចូរបង្កប់ទាហានចាំវាយឆ្មក់ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការដែលព្រះអង្គមានព្រះបន្ទូលប្រឆាំងនឹងអ្នកក្រុងបាប៊ីឡូន។