យេរេមា 26:4-9 Khmer Standard Version (KHSV)

4. អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា

5. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា ជា​រៀង​រហូត​មក​ទេ​នោះ

6. យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​នេះ​វិនាស ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។

7. ក្រុម​បូជា‌ចារ្យ* ក្រុម​ព្យាការី* និង​ប្រជា‌ជន​ទាំង​មូល ឮ​លោក​យេរេមា​ប្រកាស​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

8. កាល​លោក​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​លោក​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​លោក ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!

9. ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ថា ព្រះ‌ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​លោក​យេរេមា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

យេរេមា 26