មីកា 4:8-12 Khmer Standard Version (KHSV)

8. រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយអ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាមនិង​ជា​បន្ទាយ​ដ៏​រឹង‌មាំអ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើមយេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។

9. ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ?តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ?តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?

10. ក្រុង​ស៊ីយ៉ូន​អើយចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរដូច​ស្ត្រី​សម្រាល​កូន​ទៅ!ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុងទៅ​រស់​នៅ​តាម​ស្រែ​ចម្ការអ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។នៅ​ទី​នេះ ព្រះ‌អម្ចាស់​នឹង​រំដោះ​អ្នកព្រះ‌អង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។

11. ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើនលើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា:“សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយសដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។

12. ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫទ័យរបស់​ព្រះ‌អម្ចាស់​ទេហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដែរព្រះ‌អង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវនៅ​ក្នុង​លាន​បោក​បែន។

មីកា 4