មីកា 4:6-9 Khmer Standard Version (KHSV)

6. «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួសដែល​ដើរ​ពុំ​រួចយើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែលយើង​បាន​ធ្វើ​ទោស»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7. «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួចក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេនៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។

8. រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយអ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាមនិង​ជា​បន្ទាយ​ដ៏​រឹង‌មាំអ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើមយេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។

9. ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ?តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ?តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?

មីកា 4