10. កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយហើយក៏កុំបង្ហូរទឹកភ្នែកដែរ។កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រាឲ្យសោះ។
11. អ្នកស្រុកសាភៀរអើយចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខពួកគេមិនអាចធ្វើជាបង្អែករបស់អ្នករាល់គ្នាបានទេ។
12. អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គលដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះមកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
13. អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូនឲ្យប្រព្រឹត្តអំពើបាបដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែលចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។