1. នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រាអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។
2. អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។
3. បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
4. លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។