41. កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់
42. កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
43. ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់។
44. ក្រុមចម្រៀង ជាកូនចៅរបស់លោកអេសាភមាន ១៤៨នាក់។
45. ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។