នេហេ‌មា 12:24-27 Khmer Standard Version (KHSV)

24. មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង‌ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។

25. បន្ទាប់​មក មាន​លោក​ម៉ាថា‌នា លោក​បាក‌ប៊ូគា លោក​អូបា‌ឌា លោក​មស៊ូ‌ឡាម លោក​ថាល‌ម៉ូន និង​លោក​អ័ក‌គូប ជា​អ្នក​យាម​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ។

26. អ្នក​ទាំង​នោះ​រស់​នៅ​ជំនាន់​លោក​យ៉ូយ៉ា‌គីម ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅ​របស់​លោក​យ៉ូសា‌ដាក គឺ​នៅ​ជំនាន់​លោក​នេហេមា​កាន់​តំណែង​ជា​ទេសា‌ភិបាល ហើយ​លោក​បូជា‌ចារ្យ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​វិន័យ។

27. លុះ​ដល់​ពេល​សម្ពោធ​កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។

នេហេ‌មា 12