30. ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះអម្ចាស់នៅឡើយ»។
31. ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
32. រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
33. បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន រួចចេញទៅក្រៅទីក្រុង។ លោកលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
34. ពេលព្រះចៅផារ៉ោនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញដូច្នេះ ស្ដេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្ដេច ទាំងនាម៉ឺនមន្ត្រីនៅតែមានះដដែល។
35. ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដូចព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកម៉ូសេ។