និក្ខមនំ 4:26-29 Khmer Standard Version (KHSV)

26. ពេល​នោះ ព្រះ‌អម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូ‌រ៉ា​ពោល​ថា «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន»។ លោក​អើរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱប​លោក។

28. លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អើរ៉ុន​អំពី​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​លោក​ធ្វើ​ទៀត​ផង។

29. បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រា‌អែល។

និក្ខមនំ 4