និក្ខមនំ 4:21-24 Khmer Standard Version (KHSV)

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​ឲ្យ​អ្នក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ទាំង​នោះ​ឲ្យ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក​ទេ។

22. ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌ជន​អ៊ីស្រា‌អែល​ជា​កូន​ច្បង​របស់​យើង

23. ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។

24. ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះ‌អម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។

និក្ខមនំ 4