28. ព្រមទាំងគ្រឿងក្រអូប និងប្រេង ដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។
29. ជនជាតិអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់ ដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។
30. លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បានជ្រើសរើសលោកបេតសាលាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា
31. ហើយព្រះអង្គប្រទានឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
32. គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
33. ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារសិប្បកម្មគ្រប់មុខ។
34. ព្រះអង្គប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីអាប់ ជាកូនរបស់លោកអហ៊ីសាម៉ាកពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះដល់អ្នកដទៃទៀត។